Edit Content
Click on the Edit Content button to edit/add the content.

ម៉ាស្សាស្អំសរសៃថ្នាំធម្មជាតិ

Herbal Hot Compress Massageជាសេវាកម្មមួយប្រភេទ ដែលមានការម៉ាស្សា ដោយដៃលាយបញ្ចូលជាមួយនិងកញ្ចប់ថ្នាំឱសថបុរាណ ដែលត្រូវបានចំហុយឱ្យក្ដៅល្មម រួចយកមកស្អំតាមសរសៃពួរ និងសាច់ដុំតាមផ្នែកផ្សេងៗ នៃរាងកាយ។ គ្រឿងផ្សំរបស់កញ្ចប់ឱសថបុរាណរួមមាន :

ខាត់ស្បែក ម៉ាស្សាប្រេងដួងស្រស់

Body scrub and coconut oilកាស្ប៉ាខ្លួនវាជាសេវាកម្មមួយប្រភេទដែលមានបីដំណាក់កាល ដែលជួយដល់សុខភាពស្បែកសុខភាពរាងកាយ និងផ្លូវចិត្តដែលប្រើប្រាស់តែផលិតផលធម្មជាតិ។ វគ្គទី1: អតិថិជនត្រូវងូតទឹកសំអាតខ្លួនប្រាណឲ្យបានស្អាតជាមុនសិន ដើម្បីត្រៀមខ្លួនសម្រាប់ការស្ទីមខ្លួនឬឆ្ពង់ខ្លួន អត្ថប្រយោជន៍នៃការស្ទីមខ្លួនជាមួយឱសថបុរាណ វគ្គទី 2: គឺជាវគ្គស្ក្រាប់ខ្លួនជាមួយអំបិលនិងឱសថបុរាណ ការខាត់ស្បែកឬស្ក្រាប់ខ្លួនគឺជាវិធីយកកោសិកាស្បែកងាប់ចេញឬជម្រុះកោសិកាចាស់ៗរួមទាំងភាពកង្វក់ ដែលនៅក្រោមស្បែកជ្រៅជ្រៅ នឹងធ្វើឲ្យស្បែកសភ្លឺថ្លាតាមបែបធម្មជាតិ។ វគ្គទី3 វគ្គទី3 គឺជាវគ្គម៉ាស្សាជាមួយប្រេងដូងត្រជាក់ 100% គឺជាប្រេងដូងសិរីរាង្គសម្បូរទៅដោយអាស៊ីត lauric និងវីតាមីនE សារធាតុប្រឆាំងអុកស៊ីតកម្ម។ ជួយចិញ្ចឹមស្បែកឱ្យរលោងទន់និងមានសំណើម ជាប្រេងដែលល្អបំផុតសម្រាប់សុខភាពស្បែក និងសក់។

ម៉ាស្សាបំបាត់ចុករោយ ស្មា ខ្នង ក្បាល

នេះគឺសេវាកម្មម៉ាស្សាមួយប្រភេទដែលបង្កើតឡើងសម្រាប់អ្នកដែលមានការឈឺចាប់តាមសាច់ដុំស្មាខ្នងក្នុងរយះពេលយូរ។ ដូចជា ការអង្គុយនៅមុខកុំព្យូទ័រយូរៗ ដោយមិនផ្លាស់ប្តូរឥរិយាបថការម៉ាស្សានេះវាជាបច្ចេកទេស ម៉ាស្សាមួយប្រភេទសម្រាប់អ្នកដែលមានបញ្ហាឈឺត្រង់ចំណុច ក ស្មា និងក្បាល ដែលមានលក្ខណះជាការព្យាបាលនិងម៉ាស្សាដោយប្រើប្រេងកូឡា។ រួមបញ្ចូលជាមួយការម៉ាស្សាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្រាប់សេវាកម្មនេះមានការបណ្តុះបណ្តាលជាពិសេសសំរាប់អ្នកដែលឧស្សាហ៍ឈឺក្បាលជាប្រចាំ ដែលគេស្គាល់ថាឈឺក្បាលរំុារៃ ឬជម្ងឺប្រកាំង។

Aroma Therapy Oil Massage

Aroma Thearapy Oil: គឺជាការម៉ាស្សមួយមួប្រភេទ ដែលប្រើប្រេងដែលមានក្លិនក្រអូបដូចជាក្លិនផ្កាឬឱសថបុរាណដើម្បីរួមបញ្ចូលគ្នាជាមួយក្បាច់ម៉ាស្សា ដែលធ្វើឱ្យអារម្មណ៍ស្រស់ថ្លាបំបាត់ភាពស្មុគស្មាញបានយ៉ាងពូកែ។ អត្ថប្រយោជន៍

ជប់ខ្យល់ នឹងម៉ាស្សា

Cupping Therapy ជប់ខ្យល់ ឬកោសខ្យល់ម៉ាស្សាការជប់ខ្យល់ Cupping នឹង ការកោសខ្យល់ Gua Sha ជាសេវាកម្មមួយប្រភេទ ដែលមានការពេញនិយមបំផុត សម្រាប់ប្រទេសកម្ពុជា។ ពួកយើងស្គាល់វាតាំងតែពីយើងដឹងក្ដីមកម្ល៉េះ។យើងបានបង្កើតវាបញ្ចូលគ្នា រវាងការជប់ខ្យល់ នឹងកោសខ្យល់ ជាមួយនឹងការម៉ាស្សា រូតសរសៃរជាមួយនឹង Tiger Balm ដើម្បីសំរូលសរសៃរត្រង់ខ្នង់។ Cupping ការជប់ខ្យល់ វាជួយក្នុងការព្យាបាលជម្ងឺផ្សេងៗ វាធ្វើឲ្យមានការភ្ញោចប្រព័ន្ធសរសៃប្រសាទ អ័រម៉ូន នឹងធ្វើឲ្យប្រព័ន្ធឈាមរត់មានតុល្យភាព នឹជួយបំបាត់ការឈឺចាប់ នឹងជួយឲ្យអារម្មណ៍មានការធូរស្រាល។ ព័ណ៌របស់ការជប់ខ្យល់ នឹងប្រាប់ពីសុខភាពរបស់យើង: កោសខ្យល់ (Gua Sha) គឺជាការកោស ឬរូតលើស្បែក។ ការកោសខ្យល់មានលក្ខណៈចូលជ្រៅជាងការម៉ាស្សា។ បើតាមពេទ្យ ឱសថបុរាណចិន ការកោសខ្យល់ ជាការបញ្ចេញជាតិពុលនៅក្រោមស្បែក ឲ្យចេញមកក្រៅ ហើយបង្កើតអុកសុីសែន ទៅចិញ្ចឹមជាលិកាផ្សេងៗ បំបាត់ការឈឺចាប់ ភាពតានតឹង ឈឺក្បាល ឬ Office Syndrome ជាដើម។ ក្រោយពីជប់ខ្យល់ ឬកោសខ្យល់រួច ពី 4-5ម៉ោង ទើបងួតទឹកបាន ឬហែលទឹកបាន។

ម៉ាស្សាបែបបុរាណថៃ

ប្រវត្ត៍័របស់ThaiTitrationd Massage ការម៉ាស្សាបែបថៃជាទម្រង់បែបបុរាណនៃការម៉ាស្សាព្យាបាល ដែលត្រូវបានអនុវត្តន៍នៅក្នុងប្រទេសថៃរាប់ពាន់ឆ្នាំមកហើយ។ វាត្រូវបានគេជឿថាបច្ចេកទេសនេះមានប្រភពមកពីប្រទេសឥណ្ឌាក្នុងសម័យព្រះពុទ្ធ។ ហើយបន្ទាប់មករីករាលដាលដល់អាសុី ដែលបានវិវត្តន៍ទៅជាអ្វីដែលគេស្គាល់ថា ថៃម៉ាស្សានាពេលបច្ចុប្បន្ន។ អត្ថប្រយោជន៍