ខាត់ស្បែក ម៉ាស្សាប្រេងដួងស្រស់

Body scrub and coconut oilកាស្ប៉ាខ្លួនវាជាសេវាកម្មមួយប្រភេទដែលមានបីដំណាក់កាល ដែលជួយដល់សុខភាពស្បែកសុខភាពរាងកាយ និងផ្លូវចិត្តដែលប្រើប្រាស់តែផលិតផលធម្មជាតិ។ វគ្គទី1: អតិថិជនត្រូវងូតទឹកសំអាតខ្លួនប្រាណឲ្យបានស្អាតជាមុនសិន ដើម្បីត្រៀមខ្លួនសម្រាប់ការស្ទីមខ្លួនឬឆ្ពង់ខ្លួន អត្ថប្រយោជន៍នៃការស្ទីមខ្លួនជាមួយឱសថបុរាណ វគ្គទី 2: គឺជាវគ្គស្ក្រាប់ខ្លួនជាមួយអំបិលនិងឱសថបុរាណ ការខាត់ស្បែកឬស្ក្រាប់ខ្លួនគឺជាវិធីយកកោសិកាស្បែកងាប់ចេញឬជម្រុះកោសិកាចាស់ៗរួមទាំងភាពកង្វក់ ដែលនៅក្រោមស្បែកជ្រៅជ្រៅ នឹងធ្វើឲ្យស្បែកសភ្លឺថ្លាតាមបែបធម្មជាតិ។ វគ្គទី3 វគ្គទី3 គឺជាវគ្គម៉ាស្សាជាមួយប្រេងដូងត្រជាក់ 100% គឺជាប្រេងដូងសិរីរាង្គសម្បូរទៅដោយអាស៊ីត lauric និងវីតាមីនE សារធាតុប្រឆាំងអុកស៊ីតកម្ម។ ជួយចិញ្ចឹមស្បែកឱ្យរលោងទន់និងមានសំណើម ជាប្រេងដែលល្អបំផុតសម្រាប់សុខភាពស្បែក និងសក់។