ជប់ខ្យល់ នឹងម៉ាស្សា
Cupping Therapy ជប់ខ្យល់ ឬកោសខ្យល់ម៉ាស្សាការជប់ខ្យល់ Cupping នឹង ការកោសខ្យល់ Gua Sha ជាសេវាកម្មមួយប្រភេទ ដែលមានការពេញនិយមបំផុត សម្រាប់ប្រទេសកម្ពុជា។ ពួកយើងស្គាល់វាតាំងតែពីយើងដឹងក្ដីមកម្ល៉េះ។យើងបានបង្កើតវាបញ្ចូលគ្នា រវាងការជប់ខ្យល់ នឹងកោសខ្យល់ ជាមួយនឹងការម៉ាស្សា រូតសរសៃរជាមួយនឹង Tiger Balm ដើម្បីសំរូលសរសៃរត្រង់ខ្នង់។ Cupping ការជប់ខ្យល់ វាជួយក្នុងការព្យាបាលជម្ងឺផ្សេងៗ វាធ្វើឲ្យមានការភ្ញោចប្រព័ន្ធសរសៃប្រសាទ អ័រម៉ូន នឹងធ្វើឲ្យប្រព័ន្ធឈាមរត់មានតុល្យភាព នឹជួយបំបាត់ការឈឺចាប់ នឹងជួយឲ្យអារម្មណ៍មានការធូរស្រាល។ ព័ណ៌របស់ការជប់ខ្យល់ នឹងប្រាប់ពីសុខភាពរបស់យើង: កោសខ្យល់ (Gua Sha) គឺជាការកោស ឬរូតលើស្បែក។ ការកោសខ្យល់មានលក្ខណៈចូលជ្រៅជាងការម៉ាស្សា។ បើតាមពេទ្យ ឱសថបុរាណចិន ការកោសខ្យល់ ជាការបញ្ចេញជាតិពុលនៅក្រោមស្បែក ឲ្យចេញមកក្រៅ ហើយបង្កើតអុកសុីសែន ទៅចិញ្ចឹមជាលិកាផ្សេងៗ បំបាត់ការឈឺចាប់ ភាពតានតឹង ឈឺក្បាល ឬ Office Syndrome ជាដើម។ ក្រោយពីជប់ខ្យល់ ឬកោសខ្យល់រួច ពី 4-5ម៉ោង ទើបងួតទឹកបាន ឬហែលទឹកបាន។