ខាត់ស្បែក ម៉ាស្សាប្រេងទឹកដោះគោ

Body Scrup and milky oil massageការស្ក្រាប់ខ្លួន វាជាសេវាកម្មមួយប្រភេទ ដែលមានបីដំណាក់កាល ដែលជួយដល់ទាំងសុខភាពស្បែក សុខភាពរាងកាយ និងផ្លូវចិត្ត ដែលប្រើប្រាស់តែផលិតផលធម្មជាតិ។ វគ្គទី 1 អតិថិជនត្រូវងូតទឹកសម្អាតខ្លួនប្រាណឲ្យបានស្អាតជាមុនសិន។ ដើម្បីត្រៀមខ្លួនសម្រាប់ការស្ទីមខ្លួន ឬឆ្ពង់ខ្លួន។ អត្ថប្រយោជន៍នៃការស្ទីមខ្លួនជាមួយឱសថបុរាណ វគ្គទី2 វគ្គទី 2 គឺជាវគ្គស្ក្រាប់ខ្លួនជាមួយ អំបិល និងឱសថបុរាណ រួមជាមួយប្រេងដូងទឹកដោះគោ។ការខាត់ស្បែកឬស្ក្រាប់ខ្លួន គឺជាវិធីយកកោសិកាស្បែកងាប់ចេញ ឬជម្រុះកោកោសិកាចាស់ៗ រួមទាំងភាពកខ្វក់ ដែលនៅក្រោមស្បែកជ្រៅ ដែលធ្វើឲ្យស្បែកស ភ្លឺថ្លា តាមបែបធម្មជាតិ។ វគ្គទី3 វគ្គទីបី គឺជាវគ្គម៉ាស្សាជាមួយប្រេងដូងត្រជាក់ 100%គឺជាប្រេងដូងសិរីរាង្គសម្បូរទៅដោយអាស៊ីត Lauric និងវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ជួយចិញ្ចឹមស្បែកឱ្យទន់រលោង និងមានសំណើម ជាប្រេងដែលល្អបំផុតសម្រាប់សុខភាពស្បែក និងសក់។