Edit Content
Click on the Edit Content button to edit/add the content.

Herbal Hot Compress Massage
ជាសេវាកម្មមួយប្រភេទ ដែលមានការម៉ាស្សា ដោយដៃលាយបញ្ចូលជាមួយនិងកញ្ចប់ថ្នាំឱសថបុរាណ ដែលត្រូវបានចំហុយឱ្យក្ដៅល្មម រួចយកមកស្អំតាមសរសៃពួរ និងសាច់ដុំតាមផ្នែកផ្សេងៗ នៃរាងកាយ។

គ្រឿងផ្សំរបស់កញ្ចប់ឱសថបុរាណរួមមាន :

  • ស្លឹកគ្រៃ មានក្លិនឈ្ងុយ បំបាត់វិលមុខ
  • សំបកក្រូចសើច បំបាត់ខ្យល់ និងវិលមុខ
  • ស្លឹកអំពិល ជួយបំបាត់រមាស់លើស្បែក និងបន្សាបជាតិពុល។
  • ផ្លែល្ហុង ជួយបំបាត់ការឈឺចុកចាប់ កាត់បន្ថយការរលាក និងកាត់បន្ថយការហើម។
  • អំពិល ជួយស្រូបកំដៅ និងជួយឲ្យថ្នាំស្រូបចូលស្បែកបានល្អ។
  • រមៀត ជួយកាត់បន្ថយការរលាក ព្យាបាលជំងឺស្បែក។
  • Comphor និងឱសថបុរាណផ្សេងៗទៀត

ស័ក្ដិសម សម្រាប់ភ្ញៀវដែលមានការឈឺសន្លាក់សាច់ដុំរឹងណែនជាដើម។ ឬអ្នកដែលអង្គុយឬឈរ នឹងមួយកន្លែងរយៈពេលយូរ។

សម្រាប់អ្នកដែលចូលចិត្តម៉ាស្សាបែបក្ដៅ កម្ដៅជួយកាត់បន្ថយការហើម ជាំ ឬការរលាកនៃសាច់ដុំ និងសន្លាក់ក្រោយពីម៉ាស្សា 24 ទៅ 48 ម៉ោង។