គឺជាសិល្បៈវិច័យនិងព្យាបាលរោគរបស់ជនជាតិចិនតាំងតែពីរ 3000 ឆ្នាំមុនមកម្ល៉េះ។ ការម៉ាស្សាបាតជើង។គឺជាការម៉ាស្សាផ្នែកផ្សេងៗនៃជើង។ ដើម្បីការពារនិងព្យាបាលនៅក្នុងវេជ្ជសាស្ត្រចិនវាត្រូវបានគេជឿថា បាតជើងគឺជាមជ្ឈមណ្ឌលសរសៃប្រសាទដែលភ្ជាប់ទៅនឹងសិរីរាង្គខាងក្នុងនៃរាងកាយ។
ការម៉ាស្សានិងធ្វើឲ្យអ្នកដឹងថាសិរីរាង្គមួយណាមានបញ្ហា ដោយការសង្កត់លើបាតជើង ប្រសិន បើចំណុចដែលភ្ជាប់ទៅនឹងសេរីរាង្គណាមួយមានការឈឺចាប់សូមចុចវា វាត្រូវបានគេជឿថាសរីរាង្គនោះដំណើរការមិនប្រក្រតីឬកំពុងទទួលរងជំងឺផ្សេងៗ។
ការម៉ាស្សាបាតជើងជួយជំរុញឲ្យចលនាឈាមរត់បានស្រួល នៅពេលដែលរាងកាយត្រូវបានសម្រាក សាច់ដុំក៏ត្រូវបានសម្រាកបន្តិចម្ដងៗ ដែលធ្វើឲ្យប្រព័ន្ធនៃរាងកាយត្រលប់ទៅធម្មតាវិញ ជាពិសេសប្រព័ន្ធឈាមរត់កាន់តែមានប្រសិទ្ធភាព។ ដូច្នេះឈាមនិងអុកស៊ីសែនហូរបានល្អទៅសិរីរាង្គនិងប្រព័ន្ធផ្សេងៗទៀត។
ការម៉ាស្សាបាតជើងជួយកាត់បន្ថយភាពតានតឹងផ្លូវអារម្មណ៍ និងការធ្លាក់ទឹកចិត្តព្រោះការម៉ាស្សាជើងជួយឱ្យសម្រាកទាំងសិរីរាង្គកាយនិងផ្លូវចិត្ត។ បើកាលណាសុខភាពរាងកាយល្អវាក៏ជួយឲ្យសុខភាពផ្លូវចិត្តបានល្អដែរ។ វាជួយបំពេញគ្នាទៅវិញទៅមក រួមទាំងឥទ្ធិពលនៃការម៉ាស្សាបាតជើងដែលជួយឱ្យអ្នកគេងលក់ស្រួល ប្រកបដោយគុណភាពពេញមួយយប់។
ការគេងលក់ស្កប់ស្កល់ វាធ្វើឲ្យរាងកាយជួសជុលផ្នែកដែលដែរខូចខាតនៃរាងកាយ ឱ្យកាន់តែមានប្រសិទ្ធភាព ដែលធ្វើឲ្យប្រព័ន្ធភាពសុាំធ្វើការយ៉ាងពេញលេញ ដែលមានតួនាទីការពាររាងកាយរបស់អ្នកបានយ៉ាងល្អ។
យើងគួរជ្រើសរើសយកការម៉ាស្សាបាតជើង យ៉ាងហោចណាស់មួយសប្តាហ៍ម្ដង គឺល្អខ្លាំងណាស់សម្រាប់សុខភាពរាងកាយរបស់អ្នក។