Edit Content
Click on the Edit Content button to edit/add the content.

សេចក្តីជូនដំណឹង ពីការផ្លាស់ប្តូរឈ្មោះស្លាកយីហោថ្មី

សេចក្តីជូនដំណឹង ដល់អតិថិជនជាទីស្រលាញ់ឱ្យបានជ្រាបថា ! អប្សរា ស្ប៉ា និង ម៉ាស្សា (Apsara spa and Massage ) យើងខ្ញុំបានផ្លាស់ប្តូរ ឈ្មោះ ស្លាកយីហោថ្មី ទៅជា បុស្បាស្ប៉ា និង ថៃម៉ាស្សា( Bospa Spa and Thai​massage) ដូចគ្នាទៅនឹងសាខាទី2 ដូចដែលបានជម្រាបជូនខាងលើ គ្រាន់តែប្តូរឈ្មោះស្លាកយីហោតែប៉ុណ្ណោះ សម្រាប់ទីតាំងសាខាទាំងពីរគឺស្ថិតនៅទីតាំងដដែល។ 👉មាន2សាខា📍សាខាទី1 (ឈ្មោះ បុស្បា ស្ប៉ា និង ថៃម៉ាស្សា នៅម្ភុំរតនះ ផ្លាសា ទឹកថ្លា) : ផ្ទះលេខ 5E0 ផ្លូវលេខ 1019 ភូមិទ្រុងមាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ 📍សាខាទី2 (ឈ្មោះ បុស្បា ស្ប៉ា និង ម៉ាស្សា នៅម្តុំមុខ ព្រលានយន្តហោះអន្តរជាតិពោចិនតុង​ ) : ផ្ទះលេខ […]

តើ​ការ​ម៉ាស្សា​ប្រេង​ខុស​ពី​ការ​ម៉ាស្សា​បែប​ថៃ​យ៉ាង​ណា?

ការម៉ាស្សាគឺជាវិធីព្យាបាល និងបន្ធូរអារម្មណ៍។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​វិធី​ព្យាបាល​មួយ​ប្រភេទ​ដែល​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។​ បើ​អ្នក​ឆ្ងល់ តើនៅពេលណាដែលរាងកាយត្រូវការម៉ាស្សា? សាកល្បងសង្កេតមើល។ នៅពេលណាដែលអ្នកមានអារម្មណ៍ថារាងកាយរបស់អ្នកដំណើរការមិនបានល្អដូចពីមុន ដូចជាមានអារម្មណ៍ធ្ងន់ខ្លួន។ សាច់ដុំមានភាព​​​ រឹងណែន​ ស្ពឹកស្រពន់ និង តានតឹង។ មិនអាចធ្វើចលនាបានរហ័សរហួនដូចរាល់ដង។ នោះហើយជាពេលដែលរាងកាយរបស់អ្នកត្រូវការម៉ាស្សា។ តោះមើលថា។ “តើ​ប្រភេទ​ម៉ាស្សា​នីមួយៗ​ខុស​គ្នា​យ៉ាង​ណា? ម៉ាស្សាប្រេងគឺជាការ រួមបញ្ចូលគ្នាដោយប្រើដៃនឹងកំដៅនៃបាតដៃរបស់អ្នកដើម្បីម៉ាស្សាផ្នែកផ្សេងៗនៃរាងកាយ។ ប្រេងលាភសព្វលើរាងកាយដើម្បីធ្វើឱ្យការម៉ាស្សាកាន់តែរលូន។ ដោយក្លិនក្រអូបនៃប្រេង (Aromatherapy)វាពិតជាមានតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការបំបាត់ស្រ្តេស និងធ្វើអោយអារម្មណ៏ស្រស់ថ្លា។ ការម៉ាស្សាប្រេងជាធម្មតាមិនប្រើនៅកំលាំងខ្លាំងដូចការម៉ាស្សាបែបថៃនោះទេ។ដែលជារឿយៗការម៉ាស្សាបែបថៃត្រូវបានបម្រុងទុកសម្រាប់ការម៉ាស្សាបែបព្យាបាល វាផ្តោតលើការចុចជ្រៅ ច្របាច់ ពត់និងទាញ ជាដើម។ ប៉ុន្តែការម៉ាស្សាប្រេងមានគោលបំណងសំខាន់នៃការសំរាក របស់រាង្គកាយ ដោយការម៉ាស្សាបែបប្រើកំលាំងស្រាលឈ្លីត្រលប់ទៅត្រលប់មករួមជាមួយនិងកំដៅឧណ្ឌៗនៃបាតដៃដើម្បីបន្ធូរតាមសាច់ដុំនៃរាងកាយ ដែលវាធ្វើអោយរាងកាយសំរាក បានស្ងប់ និងជួយឱ្យមានអារម្មណ៍ល្អ។ ប្រេងដែលលាបលើរាងកាយវាជួយបង្កើនភាពរអិលនៃដៃ បន្ថែមពីលើភាពទន់ភ្លន់ដល់ការម៉ាស្សា រួមជាមួយនិង ក្លិនដ៏ក្រអូប ស្រទន់ សំលេងទឹកធ្លាក់តិចៗ វាពិតជាសមស្របសំរាប់ថ្ងៃសំរាក ដ៏ពិសេស បំបាត់នៅភាពនឿយហត់ ដល់រាងកាយ និងជួយផ្តល់សំណើមដល់ស្បែកនិងធ្វើអោយស្បែកក្រអូបនិងទន់រលោងផងដែរ។ យើងខ្ញុំមានបំរើសេវាកម្មម៉ាស្សា សុខភាពបែបបុរាណថៃ ផ្តោតទៅលើបញ្ហាសរសៃ ជាមួយបុគ្គលិកដែលមានជំនាញ នឹងគ្រូបង្រៀនជនជាតិថៃ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកយើងខ្ញុំបានគ្រប់ម៉ោងធ្វើការ​​​​ សូមអរគុណ

ក្រមសីលធម៌អ្នកម៉ាស្សាអាជីប

Apsara spa and Massage អ្នកម៉ាស្សាអាជីបត្រូវប្រកាន់ភ្ជាប់នៅក្រមសីលធម៌និងចរិយាសម្បត្តិដែលប្រកបដោយគុណភាព។មុនប្រកបរបអាជីពម៉ាស្សា ត្រូវតែយល់​នៅ វិជ្ជាជីវៈនេះត្រូវតែរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន និងមិនធ្វើឱ្យខូចដល់ឧស្សាហកម្មម៉ាស្សា។ ព្រោះ​​ការ​ចិញ្ចឹម​ជីវិត​ដោយ​​ធ្វើជាអ្នក​ម៉ាស្សា​ត្រូវបានគេ​យល់​ច្រឡំ​ថាជា​ការងារ​មិនល្អ​​​​ និងយល់ឃេីញតែផ្លូវមិនល្អផ្សែងៗ ជាច្រើន។ ក្រមសីលធម៌នៃការម៉ាស្សា 5. រក្សាអាថ៌កំបាំងរបស់អ្នកមកទទួលម៉ាស្សា។6.កុំ​អួតអាងចំណេះរបស់​ខ្លួន​ឯង ហើយ​បង្អាប់​អ្នកដទៃ។ 7,កុំបោកបញ្ឆោតឬបៀតបៀនរូបរាងកាយអ្នកទទួលម៉ាស្សា។8.មិនសេពគ្រឿង​ស្រវឹង​ឧបាយមុខ​ទាំង​ឡាយ។ ក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យម៉ាស្សា គុណធម៌ ១០ យ៉ាង​របស់​អ្នក​ម៉ាស្សា​មាន​ដូច​តទៅ៖ លក្ខណះសម្បត្តិរបស់អ្នកម៉ាស្សា យើងខ្ញុំមានបំរើសេវាកម្មម៉ាស្សា សុខភាពបែបបុរាណថៃ ផ្តោតទៅលើបញ្ហាសរសៃ ជាមួយបុគ្គលិកដែលមានជំនាញ នឹងគ្រូបង្រៀនជនជាតិថៃ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកយើងខ្ញុំបានគ្រប់ម៉ោងធ្វើការ​​​​ សូមអរគុណ

ម៉ាស្សាស្អំសរសៃថ្នាំធម្មជាតិ

Herbal Hot Compress Massageជាសេវាកម្មមួយប្រភេទ ដែលមានការម៉ាស្សា ដោយដៃលាយបញ្ចូលជាមួយនិងកញ្ចប់ថ្នាំឱសថបុរាណ ដែលត្រូវបានចំហុយឱ្យក្ដៅល្មម រួចយកមកស្អំតាមសរសៃពួរ និងសាច់ដុំតាមផ្នែកផ្សេងៗ នៃរាងកាយ។ គ្រឿងផ្សំរបស់កញ្ចប់ឱសថបុរាណរួមមាន :

ម៉ាស្សាប្រេងដួងធម្មជាតិ 100%

Coconut oil Massage 100%ប្រេងដូងត្រជាក់សុទ្ធ 100% ជាប្រភេទផ្លែឈើ ដែលមានដើមកំណើត នៅតំបន់ត្រូពិច វាត្រូវបានគេសរសើរ ជុំវិញពិភពលោក ថាជាគ្រឿងផ្សំដ៏អស្ចារ្យ សម្រាប់ការថែរក្សាស្បែកនិងសក់។

ជប់ខ្យល់ នឹងម៉ាស្សា

Cupping Therapy ជប់ខ្យល់ ឬកោសខ្យល់ម៉ាស្សាការជប់ខ្យល់ Cupping នឹង ការកោសខ្យល់ Gua Sha ជាសេវាកម្មមួយប្រភេទ ដែលមានការពេញនិយមបំផុត សម្រាប់ប្រទេសកម្ពុជា។ ពួកយើងស្គាល់វាតាំងតែពីយើងដឹងក្ដីមកម្ល៉េះ។យើងបានបង្កើតវាបញ្ចូលគ្នា រវាងការជប់ខ្យល់ នឹងកោសខ្យល់ ជាមួយនឹងការម៉ាស្សា រូតសរសៃរជាមួយនឹង Tiger Balm ដើម្បីសំរូលសរសៃរត្រង់ខ្នង់។ Cupping ការជប់ខ្យល់ វាជួយក្នុងការព្យាបាលជម្ងឺផ្សេងៗ វាធ្វើឲ្យមានការភ្ញោចប្រព័ន្ធសរសៃប្រសាទ អ័រម៉ូន នឹងធ្វើឲ្យប្រព័ន្ធឈាមរត់មានតុល្យភាព នឹជួយបំបាត់ការឈឺចាប់ នឹងជួយឲ្យអារម្មណ៍មានការធូរស្រាល។ ព័ណ៌របស់ការជប់ខ្យល់ នឹងប្រាប់ពីសុខភាពរបស់យើង: កោសខ្យល់ (Gua Sha) គឺជាការកោស ឬរូតលើស្បែក។ ការកោសខ្យល់មានលក្ខណៈចូលជ្រៅជាងការម៉ាស្សា។ បើតាមពេទ្យ ឱសថបុរាណចិន ការកោសខ្យល់ ជាការបញ្ចេញជាតិពុលនៅក្រោមស្បែក ឲ្យចេញមកក្រៅ ហើយបង្កើតអុកសុីសែន ទៅចិញ្ចឹមជាលិកាផ្សេងៗ បំបាត់ការឈឺចាប់ ភាពតានតឹង ឈឺក្បាល ឬ Office Syndrome ជាដើម។ ក្រោយពីជប់ខ្យល់ ឬកោសខ្យល់រួច ពី 4-5ម៉ោង ទើបងួតទឹកបាន ឬហែលទឹកបាន។

ម៉ាស្សាបាតជើង : Foot reflexology

ម៉ាស្សាបាតជើង : Foot reflexology

ម៉ាស្សាបាតជើង គឺជាសិល្បៈវិច័យនិងព្យាបាលរោគរបស់ជនជាតិចិនតាំងតែពីរ 3000 ឆ្នាំមុនមកម្ល៉េះ។ ការម៉ាស្សាបាតជើង។គឺជាការម៉ាស្សាផ្នែកផ្សេងៗនៃជើង។ដើម្បីការពារនិងព្យាបាលនៅក្នុងវេជ្ជសាស្ត្រចិនវាត្រូវបានគេជឿថាបាត់ជើងគឺជាមជ្ឈមណ្ឌលសរសៃប្រសាទដែលភ្ជាប់ទៅនឹងសិរីរាង្គខាងក្នុងន័យរាងកាយ។ ការម៉ាស្សានិងធ្វើឲ្យអ្នកដឹងថាសិរីរាង្គមួយណាមានបញ្ហា។ដោយការសង្កត់លើបាតជើង ប្រសិន បើចំណុចដែលភ្ជាប់ទៅនឹងសេរីរាង្គណាមួយមានការឈឺចាប់សូមចុចវា។ វាត្រូវបានគេជឿថាសរីរាង្គនោះដំណើរការមិនប្រក្រតីឬកំពុងទទួលរងជំងឺ។ការម៉ាស្សាបាត់ជើងជួយជំរុញឲ្យចលនាឈាមរត់បានស្រួល។ នៅពេលដែលរាងកាយត្រូវបានសម្រាកសាច់ដុំក៏ត្រូវបានសម្រាកបន្តិចម្ដងៗដែលធ្វើឲ្យប្រព័ន្ធនៃរាងកាយត្រលប់ទៅធម្មតាវិញ ជាពិសេសប្រព័ន្ធឈាមរត់កាន់តែមានប្រសិទ្ធភាព។ ដូច្នេះឈាមនិងអុកស៊ីសែន ហូរបានល្អទៅសិរីរាង្គនិងប្រព័ន្ធផ្សេងៗទៀត។ ការម៉ាស្សាបាត់ជើងជួយកាត់បន្ថយភាពតានតឹងផ្លូវអារម្មណ៍និងការធ្លាក់ទឹកចិត្តព្រោះការម៉ាស្សាជើងជួយឱ្យសម្រាកទាំងសិរីរាង្គកាយនិងផ្លូវចិត្ត។ បើកាលណាសុខភាពរាងកាយល្អវាក៏ជួយឲ្យសុខភាពផ្លូវចិត្តបានល្អដែរ។ វាជួយបំពេញគ្នាទៅវិញទៅមក។រួមទាំងឥទ្ធិពលនៃការម៉ាស្សាបាតជើងដែលជួយឱ្យអ្នកគេងលក់ស្រួល។ប្រកបដោយគុណភាពពេញមួយយប់។ ការគេងលក់ស្កប់ស្កល់វាធ្វើឲ្យរាងកាយជួសជុលផ្នែកដែលដែរខូចខាតនៃរាងកាយឱ្យកាន់តែមានប្រសិទ្ធភាព។ ដែលធ្វើឲ្យប្រពន្ធភាពសុាំ ធ្វើការយ៉ាងពេញលេញដែលមានតួនាទីការពាររាងកាយរបស់អ្នកបានយ៉ាងល្អ។ យើងគួរជ្រើសរើសការម៉ាស្សាបាតជើងយ៉ាងហើយណាស់មួយសប្តាហ៍ម្ដងគឺល្អខ្លាំងណាស់សម្រាប់សុខភាពរាងកាយរបស់អ្នក។