Body scrub and coconut oil
កាស្ប៉ាខ្លួនវាជាសេវាកម្មមួយប្រភេទដែលមានបីដំណាក់កាល ដែលជួយដល់សុខភាពស្បែកសុខភាពរាងកាយ និងផ្លូវចិត្តដែលប្រើប្រាស់តែផលិតផលធម្មជាតិ។
វគ្គទី1: អតិថិជនត្រូវងូតទឹកសំអាតខ្លួនប្រាណឲ្យបានស្អាតជាមុនសិន ដើម្បីត្រៀមខ្លួនសម្រាប់ការស្ទីមខ្លួនឬឆ្ពង់ខ្លួន
អត្ថប្រយោជន៍នៃការស្ទីមខ្លួនជាមួយឱសថបុរាណ
- ធ្វើឱ្យស្បែកភ្លឺថ្លា
- កាត់បន្ថយលើសជាតិខ្លាញ់ក្នុងខ្លួន។
- ជួយបំបាត់ការឈឺចាប់ក្នុងសាច់ដុំនិងសរសៃពួរ។
- ជួយកាត់បន្ថយអាការៈផ្ដាសាយនិងហៀរសំបោរ
- ជួយអារម្មណ៍ស្រស់ស្រាយនិងជួយឲ្យគេងលក់ស្រួល។
- ជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ព្រោះសរសៃឈាមនិងរីកធំធ្វើឲ្យឈាមហូរបានស្រួល
- ជួយកាត់បន្ថយអាការៈជំងឺហឺតរ៉ាំរ៉ៃធ្វើចលនារបស់សួតពង្រីកបានល្អប្រព័ន្ធផ្លូវដង្ហើមមានភាពងាយស្រួល។
វគ្គទី 2: គឺជាវគ្គស្ក្រាប់ខ្លួនជាមួយអំបិលនិងឱសថបុរាណ
ការខាត់ស្បែកឬស្ក្រាប់ខ្លួនគឺជាវិធីយកកោសិកាស្បែកងាប់ចេញឬជម្រុះកោសិកាចាស់ៗរួមទាំងភាពកង្វក់ ដែលនៅក្រោមស្បែកជ្រៅជ្រៅ នឹងធ្វើឲ្យស្បែកសភ្លឺថ្លាតាមបែបធម្មជាតិ។
វគ្គទី3
វគ្គទី3 គឺជាវគ្គម៉ាស្សាជាមួយប្រេងដូងត្រជាក់ 100% គឺជាប្រេងដូងសិរីរាង្គសម្បូរទៅដោយអាស៊ីត lauric និងវីតាមីនE សារធាតុប្រឆាំងអុកស៊ីតកម្ម។ ជួយចិញ្ចឹមស្បែកឱ្យរលោងទន់និងមានសំណើម ជាប្រេងដែលល្អបំផុតសម្រាប់សុខភាពស្បែក និងសក់។