សេចក្តីជូនដំណឹង ពីការផ្លាស់ប្តូរឈ្មោះស្លាកយីហោថ្មី

សេចក្តីជូនដំណឹង ដល់អតិថិជនជាទីស្រលាញ់ឱ្យបានជ្រាបថា ! អប្សរា ស្ប៉ា និង ម៉ាស្សា (Apsara spa and Massage ) យើងខ្ញុំបានផ្លាស់ប្តូរ ឈ្មោះ ស្លាកយីហោថ្មី ទៅជា បុស្បាស្ប៉ា និង ថៃម៉ាស្សា( Bospa Spa and Thaimassage) ដូចគ្នាទៅនឹងសាខាទី2 ដូចដែលបានជម្រាបជូនខាងលើ គ្រាន់តែប្តូរឈ្មោះស្លាកយីហោតែប៉ុណ្ណោះ សម្រាប់ទីតាំងសាខាទាំងពីរគឺស្ថិតនៅទីតាំងដដែល។ 👉មាន2សាខា📍សាខាទី1 (ឈ្មោះ បុស្បា ស្ប៉ា និង ថៃម៉ាស្សា នៅម្ភុំរតនះ ផ្លាសា ទឹកថ្លា) : ផ្ទះលេខ 5E0 ផ្លូវលេខ 1019 ភូមិទ្រុងមាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ 📍សាខាទី2 (ឈ្មោះ បុស្បា ស្ប៉ា និង ម៉ាស្សា នៅម្តុំមុខ ព្រលានយន្តហោះអន្តរជាតិពោចិនតុង ) : ផ្ទះលេខ […]
ម៉ាស្សាប្រេងដួងធម្មជាតិ 100%

Coconut oil Massage 100%ប្រេងដូងត្រជាក់សុទ្ធ 100% ជាប្រភេទផ្លែឈើ ដែលមានដើមកំណើត នៅតំបន់ត្រូពិច វាត្រូវបានគេសរសើរ ជុំវិញពិភពលោក ថាជាគ្រឿងផ្សំដ៏អស្ចារ្យ សម្រាប់ការថែរក្សាស្បែកនិងសក់។
ខាត់ស្បែក ម៉ាស្សាប្រេងដួងស្រស់

Body scrub and coconut oilកាស្ប៉ាខ្លួនវាជាសេវាកម្មមួយប្រភេទដែលមានបីដំណាក់កាល ដែលជួយដល់សុខភាពស្បែកសុខភាពរាងកាយ និងផ្លូវចិត្តដែលប្រើប្រាស់តែផលិតផលធម្មជាតិ។ វគ្គទី1: អតិថិជនត្រូវងូតទឹកសំអាតខ្លួនប្រាណឲ្យបានស្អាតជាមុនសិន ដើម្បីត្រៀមខ្លួនសម្រាប់ការស្ទីមខ្លួនឬឆ្ពង់ខ្លួន អត្ថប្រយោជន៍នៃការស្ទីមខ្លួនជាមួយឱសថបុរាណ វគ្គទី 2: គឺជាវគ្គស្ក្រាប់ខ្លួនជាមួយអំបិលនិងឱសថបុរាណ ការខាត់ស្បែកឬស្ក្រាប់ខ្លួនគឺជាវិធីយកកោសិកាស្បែកងាប់ចេញឬជម្រុះកោសិកាចាស់ៗរួមទាំងភាពកង្វក់ ដែលនៅក្រោមស្បែកជ្រៅជ្រៅ នឹងធ្វើឲ្យស្បែកសភ្លឺថ្លាតាមបែបធម្មជាតិ។ វគ្គទី3 វគ្គទី3 គឺជាវគ្គម៉ាស្សាជាមួយប្រេងដូងត្រជាក់ 100% គឺជាប្រេងដូងសិរីរាង្គសម្បូរទៅដោយអាស៊ីត lauric និងវីតាមីនE សារធាតុប្រឆាំងអុកស៊ីតកម្ម។ ជួយចិញ្ចឹមស្បែកឱ្យរលោងទន់និងមានសំណើម ជាប្រេងដែលល្អបំផុតសម្រាប់សុខភាពស្បែក និងសក់។
ម៉ាស្សាបំបាត់ចុករោយ ស្មា ខ្នង ក្បាល

នេះគឺសេវាកម្មម៉ាស្សាមួយប្រភេទដែលបង្កើតឡើងសម្រាប់អ្នកដែលមានការឈឺចាប់តាមសាច់ដុំស្មាខ្នងក្នុងរយះពេលយូរ។ ដូចជា ការអង្គុយនៅមុខកុំព្យូទ័រយូរៗ ដោយមិនផ្លាស់ប្តូរឥរិយាបថការម៉ាស្សានេះវាជាបច្ចេកទេស ម៉ាស្សាមួយប្រភេទសម្រាប់អ្នកដែលមានបញ្ហាឈឺត្រង់ចំណុច ក ស្មា និងក្បាល ដែលមានលក្ខណះជាការព្យាបាលនិងម៉ាស្សាដោយប្រើប្រេងកូឡា។ រួមបញ្ចូលជាមួយការម៉ាស្សាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សម្រាប់សេវាកម្មនេះមានការបណ្តុះបណ្តាលជាពិសេសសំរាប់អ្នកដែលឧស្សាហ៍ឈឺក្បាលជាប្រចាំ ដែលគេស្គាល់ថាឈឺក្បាលរំុារៃ ឬជម្ងឺប្រកាំង។
Aroma Therapy Oil Massage

Aroma Thearapy Oil: គឺជាការម៉ាស្សមួយមួប្រភេទ ដែលប្រើប្រេងដែលមានក្លិនក្រអូបដូចជាក្លិនផ្កាឬឱសថបុរាណដើម្បីរួមបញ្ចូលគ្នាជាមួយក្បាច់ម៉ាស្សា ដែលធ្វើឱ្យអារម្មណ៍ស្រស់ថ្លាបំបាត់ភាពស្មុគស្មាញបានយ៉ាងពូកែ។ អត្ថប្រយោជន៍
ជប់ខ្យល់ នឹងម៉ាស្សា

Cupping Therapy ជប់ខ្យល់ ឬកោសខ្យល់ម៉ាស្សាការជប់ខ្យល់ Cupping នឹង ការកោសខ្យល់ Gua Sha ជាសេវាកម្មមួយប្រភេទ ដែលមានការពេញនិយមបំផុត សម្រាប់ប្រទេសកម្ពុជា។ ពួកយើងស្គាល់វាតាំងតែពីយើងដឹងក្ដីមកម្ល៉េះ។យើងបានបង្កើតវាបញ្ចូលគ្នា រវាងការជប់ខ្យល់ នឹងកោសខ្យល់ ជាមួយនឹងការម៉ាស្សា រូតសរសៃរជាមួយនឹង Tiger Balm ដើម្បីសំរូលសរសៃរត្រង់ខ្នង់។ Cupping ការជប់ខ្យល់ វាជួយក្នុងការព្យាបាលជម្ងឺផ្សេងៗ វាធ្វើឲ្យមានការភ្ញោចប្រព័ន្ធសរសៃប្រសាទ អ័រម៉ូន នឹងធ្វើឲ្យប្រព័ន្ធឈាមរត់មានតុល្យភាព នឹជួយបំបាត់ការឈឺចាប់ នឹងជួយឲ្យអារម្មណ៍មានការធូរស្រាល។ ព័ណ៌របស់ការជប់ខ្យល់ នឹងប្រាប់ពីសុខភាពរបស់យើង: កោសខ្យល់ (Gua Sha) គឺជាការកោស ឬរូតលើស្បែក។ ការកោសខ្យល់មានលក្ខណៈចូលជ្រៅជាងការម៉ាស្សា។ បើតាមពេទ្យ ឱសថបុរាណចិន ការកោសខ្យល់ ជាការបញ្ចេញជាតិពុលនៅក្រោមស្បែក ឲ្យចេញមកក្រៅ ហើយបង្កើតអុកសុីសែន ទៅចិញ្ចឹមជាលិកាផ្សេងៗ បំបាត់ការឈឺចាប់ ភាពតានតឹង ឈឺក្បាល ឬ Office Syndrome ជាដើម។ ក្រោយពីជប់ខ្យល់ ឬកោសខ្យល់រួច ពី 4-5ម៉ោង ទើបងួតទឹកបាន ឬហែលទឹកបាន។
ខាត់ស្បែក ម៉ាស្សាប្រេងទឹកដោះគោ

Body Scrup and milky oil massageការស្ក្រាប់ខ្លួន វាជាសេវាកម្មមួយប្រភេទ ដែលមានបីដំណាក់កាល ដែលជួយដល់ទាំងសុខភាពស្បែក សុខភាពរាងកាយ និងផ្លូវចិត្ត ដែលប្រើប្រាស់តែផលិតផលធម្មជាតិ។ វគ្គទី 1 អតិថិជនត្រូវងូតទឹកសម្អាតខ្លួនប្រាណឲ្យបានស្អាតជាមុនសិន។ ដើម្បីត្រៀមខ្លួនសម្រាប់ការស្ទីមខ្លួន ឬឆ្ពង់ខ្លួន។ អត្ថប្រយោជន៍នៃការស្ទីមខ្លួនជាមួយឱសថបុរាណ វគ្គទី2 វគ្គទី 2 គឺជាវគ្គស្ក្រាប់ខ្លួនជាមួយ អំបិល និងឱសថបុរាណ រួមជាមួយប្រេងដូងទឹកដោះគោ។ការខាត់ស្បែកឬស្ក្រាប់ខ្លួន គឺជាវិធីយកកោសិកាស្បែកងាប់ចេញ ឬជម្រុះកោកោសិកាចាស់ៗ រួមទាំងភាពកខ្វក់ ដែលនៅក្រោមស្បែកជ្រៅ ដែលធ្វើឲ្យស្បែកស ភ្លឺថ្លា តាមបែបធម្មជាតិ។ វគ្គទី3 វគ្គទីបី គឺជាវគ្គម៉ាស្សាជាមួយប្រេងដូងត្រជាក់ 100%គឺជាប្រេងដូងសិរីរាង្គសម្បូរទៅដោយអាស៊ីត Lauric និងវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ជួយចិញ្ចឹមស្បែកឱ្យទន់រលោង និងមានសំណើម ជាប្រេងដែលល្អបំផុតសម្រាប់សុខភាពស្បែក និងសក់។
ម៉ាស្សាបាតជើង : Foot reflexology

ម៉ាស្សាបាតជើង គឺជាសិល្បៈវិច័យនិងព្យាបាលរោគរបស់ជនជាតិចិនតាំងតែពីរ 3000 ឆ្នាំមុនមកម្ល៉េះ។ ការម៉ាស្សាបាតជើង។គឺជាការម៉ាស្សាផ្នែកផ្សេងៗនៃជើង។ដើម្បីការពារនិងព្យាបាលនៅក្នុងវេជ្ជសាស្ត្រចិនវាត្រូវបានគេជឿថាបាត់ជើងគឺជាមជ្ឈមណ្ឌលសរសៃប្រសាទដែលភ្ជាប់ទៅនឹងសិរីរាង្គខាងក្នុងន័យរាងកាយ។ ការម៉ាស្សានិងធ្វើឲ្យអ្នកដឹងថាសិរីរាង្គមួយណាមានបញ្ហា។ដោយការសង្កត់លើបាតជើង ប្រសិន បើចំណុចដែលភ្ជាប់ទៅនឹងសេរីរាង្គណាមួយមានការឈឺចាប់សូមចុចវា។ វាត្រូវបានគេជឿថាសរីរាង្គនោះដំណើរការមិនប្រក្រតីឬកំពុងទទួលរងជំងឺ។ការម៉ាស្សាបាត់ជើងជួយជំរុញឲ្យចលនាឈាមរត់បានស្រួល។ នៅពេលដែលរាងកាយត្រូវបានសម្រាកសាច់ដុំក៏ត្រូវបានសម្រាកបន្តិចម្ដងៗដែលធ្វើឲ្យប្រព័ន្ធនៃរាងកាយត្រលប់ទៅធម្មតាវិញ ជាពិសេសប្រព័ន្ធឈាមរត់កាន់តែមានប្រសិទ្ធភាព។ ដូច្នេះឈាមនិងអុកស៊ីសែន ហូរបានល្អទៅសិរីរាង្គនិងប្រព័ន្ធផ្សេងៗទៀត។ ការម៉ាស្សាបាត់ជើងជួយកាត់បន្ថយភាពតានតឹងផ្លូវអារម្មណ៍និងការធ្លាក់ទឹកចិត្តព្រោះការម៉ាស្សាជើងជួយឱ្យសម្រាកទាំងសិរីរាង្គកាយនិងផ្លូវចិត្ត។ បើកាលណាសុខភាពរាងកាយល្អវាក៏ជួយឲ្យសុខភាពផ្លូវចិត្តបានល្អដែរ។ វាជួយបំពេញគ្នាទៅវិញទៅមក។រួមទាំងឥទ្ធិពលនៃការម៉ាស្សាបាតជើងដែលជួយឱ្យអ្នកគេងលក់ស្រួល។ប្រកបដោយគុណភាពពេញមួយយប់។ ការគេងលក់ស្កប់ស្កល់វាធ្វើឲ្យរាងកាយជួសជុលផ្នែកដែលដែរខូចខាតនៃរាងកាយឱ្យកាន់តែមានប្រសិទ្ធភាព។ ដែលធ្វើឲ្យប្រពន្ធភាពសុាំ ធ្វើការយ៉ាងពេញលេញដែលមានតួនាទីការពាររាងកាយរបស់អ្នកបានយ៉ាងល្អ។ យើងគួរជ្រើសរើសការម៉ាស្សាបាតជើងយ៉ាងហើយណាស់មួយសប្តាហ៍ម្ដងគឺល្អខ្លាំងណាស់សម្រាប់សុខភាពរាងកាយរបស់អ្នក។