ការម៉ាស្សាគឺជាវិធីព្យាបាល និងបន្ធូរអារម្មណ៍។ វាត្រូវបានគេចាត់ទុកជាវិធីព្យាបាលមួយប្រភេទដែលមានតាំងពីយូរយារណាស់មកហើយ។ បើអ្នកឆ្ងល់ តើនៅពេលណាដែលរាងកាយត្រូវការម៉ាស្សា? សាកល្បងសង្កេតមើល។ នៅពេលណាដែលអ្នកមានអារម្មណ៍ថារាងកាយរបស់អ្នកដំណើរការមិនបានល្អដូចពីមុន ដូចជាមានអារម្មណ៍ធ្ងន់ខ្លួន។ សាច់ដុំមានភាព រឹងណែន ស្ពឹកស្រពន់ និង តានតឹង។ មិនអាចធ្វើចលនាបានរហ័សរហួនដូចរាល់ដង។ នោះហើយជាពេលដែលរាងកាយរបស់អ្នកត្រូវការម៉ាស្សា។ តោះមើលថា។ “តើប្រភេទម៉ាស្សានីមួយៗខុសគ្នាយ៉ាងណា?
ម៉ាស្សាប្រេងគឺជាការ រួមបញ្ចូលគ្នាដោយប្រើដៃនឹងកំដៅនៃបាតដៃរបស់អ្នកដើម្បីម៉ាស្សាផ្នែកផ្សេងៗនៃរាងកាយ។ ប្រេងលាភសព្វលើរាងកាយដើម្បីធ្វើឱ្យការម៉ាស្សាកាន់តែរលូន។ ដោយក្លិនក្រអូបនៃប្រេង (Aromatherapy)វាពិតជាមានតួនាទីសំខាន់ខ្លាំងណាស់ ក្នុងការបំបាត់ស្រ្តេស និងធ្វើអោយអារម្មណ៏ស្រស់ថ្លា។
ការម៉ាស្សាប្រេងជាធម្មតាមិនប្រើនៅកំលាំងខ្លាំងដូចការម៉ាស្សាបែបថៃនោះទេ។ដែលជារឿយៗការម៉ាស្សាបែបថៃត្រូវបានបម្រុងទុកសម្រាប់ការម៉ាស្សាបែបព្យាបាល វាផ្តោតលើការចុចជ្រៅ ច្របាច់ ពត់និងទាញ ជាដើម។ ប៉ុន្តែការម៉ាស្សាប្រេងមានគោលបំណងសំខាន់នៃការសំរាក របស់រាង្គកាយ ដោយការម៉ាស្សាបែបប្រើកំលាំងស្រាលឈ្លីត្រលប់ទៅត្រលប់មករួមជាមួយនិងកំដៅឧណ្ឌៗនៃបាតដៃដើម្បីបន្ធូរតាមសាច់ដុំនៃរាងកាយ ដែលវាធ្វើអោយរាងកាយសំរាក បានស្ងប់ និងជួយឱ្យមានអារម្មណ៍ល្អ។
ប្រេងដែលលាបលើរាងកាយវាជួយបង្កើនភាពរអិលនៃដៃ បន្ថែមពីលើភាពទន់ភ្លន់ដល់ការម៉ាស្សា រួមជាមួយនិង ក្លិនដ៏ក្រអូប ស្រទន់ សំលេងទឹកធ្លាក់តិចៗ វាពិតជាសមស្របសំរាប់ថ្ងៃសំរាក ដ៏ពិសេស បំបាត់នៅភាពនឿយហត់ ដល់រាងកាយ និងជួយផ្តល់សំណើមដល់ស្បែកនិងធ្វើអោយស្បែកក្រអូបនិងទន់រលោងផងដែរ។
យើងខ្ញុំមានបំរើសេវាកម្មម៉ាស្សា សុខភាពបែបបុរាណថៃ ផ្តោតទៅលើបញ្ហាសរសៃ ជាមួយបុគ្គលិកដែលមានជំនាញ នឹងគ្រូបង្រៀនជនជាតិថៃ
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកយើងខ្ញុំបានគ្រប់ម៉ោងធ្វើការ
សូមអរគុណ