Apsara spa and Massage
អ្នកម៉ាស្សាអាជីបត្រូវប្រកាន់ភ្ជាប់នៅក្រមសីលធម៌និងចរិយាសម្បត្តិដែលប្រកបដោយគុណភាព។
មុនប្រកបរបអាជីពម៉ាស្សា ត្រូវតែយល់នៅ វិជ្ជាជីវៈនេះត្រូវតែរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន និងមិនធ្វើឱ្យខូចដល់ឧស្សាហកម្មម៉ាស្សា។ ព្រោះការចិញ្ចឹមជីវិតដោយធ្វើជាអ្នកម៉ាស្សាត្រូវបានគេយល់ច្រឡំថាជាការងារមិនល្អ និងយល់ឃេីញតែផ្លូវមិនល្អផ្សែងៗ ជាច្រើន។
ក្រមសីលធម៌នៃការម៉ាស្សា
- យកសុខភាព និងសុវត្ថិភាពរបស់អ្នកទទួលម៉ាស្សាជាគោលដៅខ្ពស់បំផុត។
- ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់។ កុំធ្វើនៅទង្វើប៉ះពាល់ដល់ជីបអ្នកម៉ាស្សា។
- សិក្សានិងស្រាវជ្រាវនៅចំណេះដឹងថ្មីជានិច្ច។ ដើម្បីធ្វើឱ្យមានការរីកចម្រើនបន្ថែមទៀត
- ប្រកាន់នៅព្រហ្មវិហារធម៌ទាំង4
- មេត្តា មានន័យថា ចង់ឱ្យអ្នកទទួលម៉ាស្សាមានសេចក្តីសុខ។
- ករុណា មានន័យថា សេក្ដីអាណិតអាសូរ ហើយចង់ឱ្យអ្នកទទួលម៉ាស្សារួចពីទុក្ខ ជំងឺទាំងពួង។
- មុទិតា មានន័យថា សប្បាយចិត្តរីរាយចំពោះអ្នកទទួលម៉ាស្សា រួចពីទុក្ខ។
- មានឧបេក្ខា មានន័យថារក្សាចិត្តអោយនៅកណ្ដាល កុំតូចចិត្តពេលអ្នកដទៃធ្វើអំពើមិនល្អ ហើយក៏មិនត្រេកអរនៅពេលទទួលបានលាភសក្ការះ
- ត្រូវមានចិត្តអត់ធ្មត់ជានិច្ច។
5. រក្សាអាថ៌កំបាំងរបស់អ្នកមកទទួលម៉ាស្សា។
6.កុំអួតអាងចំណេះរបស់ខ្លួនឯង ហើយបង្អាប់អ្នកដទៃ។
7,កុំបោកបញ្ឆោតឬបៀតបៀនរូបរាងកាយអ្នកទទួលម៉ាស្សា។
8.មិនសេពគ្រឿងស្រវឹងឧបាយមុខទាំងឡាយ។
ក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យម៉ាស្សា
គុណធម៌ ១០ យ៉ាងរបស់អ្នកម៉ាស្សាមានដូចតទៅ៖
- មានចិត្តអាណិតអាសូរដល់អ្នកជំងឺ។ កុំរើសអើងវណ្ណៈរបស់អ្នកមកទទួលសេវាម៉ាស្សា។
- មានការគោរពនិងអោនលំទោន បន្ទាប់ខ្លួន អត់ធន់។
- មានការខ្មាស់អៀន និងខ្លាចបាប។
- ត្រូវប្រយ័ត្នប្រយែងនិងមានសតិសមាធិគ្រប់ពេល។
- .កុំលោភលន់មើលតែលាភសក្ការះរបស់អ្នកជំងឺ។
- កុំអួតពីចំណេះដឹងរបស់អ្នក។
- មិនមែនជាមនុស្សខ្ជិលច្រអូស ឬមិនចេះខ្វល់ខ្វាយ ធ្វេសប្រហែស ដល់អ្នកជំងឺ។
- .មិនបណ្តោយខ្លួនអោយធ្លាក់ក្នុង អគតិទាំង ៤
- កុំរង្គោះរង្គើដោយវត្ថុដែលជាកម្មលោកិយ រក្សា អរិយមគ្គ ផ្លូវដ៏ប្រសើរទាំង៨។
- មិនមានទំនោរទៅរកគ្រឿងស្រវឹង។
លក្ខណះសម្បត្តិរបស់អ្នកម៉ាស្សា
- ស្លៀកពាក់សុភាពរាបសារ និងសមរម្យ។
- រក្សាដៃ និងឧបករណ៍របស់អ្នកឱយបានស្អាត ទាំងមុន និងក្រោយពេលម៉ាស្សា។
- មុននឹងទទួលការម៉ាស្សា អ្នកគួរតែធ្វើសមាធិ រំលឹកដល់គ្រូបារអាចារ្យ។
- ពេលម៉ាស្សា ត្រូវរក្សាចម្ងាយសមរម្យពីអ្នកទទួលការម៉ាស្សា។
- ពេលកំពុងម៉ាស្សា អ្នកមិនគួរអោនមុខឬឈ្ងោកមុខរបស់អ្នកទេ។
- ពេលកំពុងម៉ាស្សា កុំជក់បារី ឬញ៉ាំ ចំនីអាហារ
- មិនគួរម៉ាស្សាអោយអ្នកជំងឺពេលអ្នកមិនមានសុខភាពល្អ ឈឺ ឬក្តៅខ្លួន។
- កុំម៉ាស្សាពោះរបស់ភ្ញៀវ នៅពេលញ៉ាំអាហារតិចជាង 30 នាទី។
- ការម៉ាស្សាដែលលើសនៅកំលាំងឬសមត្ថភាពរបស់ខ្លួនគួរណែនាំអោយអ្នកដែលសមរម្យ
- ពេលកំពុងម៉ាស្សាត្រូវប្រយត្ន័ប្រយែង និយាយអោយបានសមរ្យ។
- ត្រូវឈប់ម៉ាស្សាភ្លាមពេលភ្ញៀវប្រាប់ថាឈឺ ឬទ្រាំមិនបាន។
យើងខ្ញុំមានបំរើសេវាកម្មម៉ាស្សា សុខភាពបែបបុរាណថៃ ផ្តោតទៅលើបញ្ហាសរសៃ ជាមួយបុគ្គលិកដែលមានជំនាញ នឹងគ្រូបង្រៀនជនជាតិថៃ
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកយើងខ្ញុំបានគ្រប់ម៉ោងធ្វើការ
សូមអរគុណ