Bosba Spa and Massage 2026 _ 1346x364
ជប់ខ្យល់ នឹងម៉ាស្សា

Cupping Therapy ជប់ខ្យល់ ឬកោសខ្យល់ម៉ាស្សា
ការជប់ខ្យល់ Cupping នឹង ការកោសខ្យល់ Gua Sha ជាសេវាកម្មមួយប្រភេទ ដែលមានការពេញនិយមបំផុត សម្រាប់ប្រទេសកម្ពុជា។ ពួកយើងស្គាល់វាតាំងតែពីយើងដឹងក្ដីមកម្ល៉េះ។
យើងបានបង្កើតវាបញ្ចូលគ្នា រវាងការជប់ខ្យល់ នឹងកោសខ្យល់ ជាមួយនឹងការម៉ាស្សា រូតសរសៃរជាមួយនឹង Tiger Balm ដើម្បីសំរូលសរសៃរត្រង់ខ្នង់។

Cupping ការជប់ខ្យល់ វាជួយក្នុងការព្យាបាលជម្ងឺផ្សេងៗ វាធ្វើឲ្យមានការភ្ញោចប្រព័ន្ធសរសៃប្រសាទ អ័រម៉ូន នឹងធ្វើឲ្យប្រព័ន្ធឈាមរត់មានតុល្យភាព នឹជួយបំបាត់ការឈឺចាប់ នឹងជួយឲ្យអារម្មណ៍មានការធូរស្រាល។

ព័ណ៌របស់ការជប់ខ្យល់ នឹងប្រាប់ពីសុខភាពរបស់យើង:

កោសខ្យល់ (Gua Sha) គឺជាការកោស ឬរូតលើស្បែក។ ការកោសខ្យល់មានលក្ខណៈចូលជ្រៅជាងការម៉ាស្សា។ បើតាមពេទ្យ ឱសថបុរាណចិន ការកោសខ្យល់ ជាការបញ្ចេញជាតិពុលនៅក្រោមស្បែក ឲ្យចេញមកក្រៅ ហើយបង្កើតអុកសុីសែន ទៅចិញ្ចឹមជាលិកាផ្សេងៗ បំបាត់ការឈឺចាប់ ភាពតានតឹង ឈឺក្បាល ឬ Office Syndrome ជាដើម។
 ក្រោយពីជប់ខ្យល់ ឬកោសខ្យល់រួច ពី 4-5ម៉ោង ទើបងួតទឹកបាន ឬហែលទឹកបាន។

Leave a Reply