Edit Content
Click on the Edit Content button to edit/add the content.

Body Scrup and milky oil massage
ការស្ក្រាប់ខ្លួន វាជាសេវាកម្មមួយប្រភេទ ដែលមានបីដំណាក់កាល ដែលជួយដល់ទាំងសុខភាពស្បែក សុខភាពរាងកាយ និងផ្លូវចិត្ត ដែលប្រើប្រាស់តែផលិតផលធម្មជាតិ។

វគ្គទី 1

អតិថិជនត្រូវងូតទឹកសម្អាតខ្លួនប្រាណឲ្យបានស្អាតជាមុនសិន។ ដើម្បីត្រៀមខ្លួនសម្រាប់ការស្ទីមខ្លួន ឬឆ្ពង់ខ្លួន។

 អត្ថប្រយោជន៍នៃការស្ទីមខ្លួនជាមួយឱសថបុរាណ

  •  ជួយកាត់បន្ថយអាការៈជំងឺហឺតរ៉ាំរ៉ៃធ្វើចលនារបស់សួតពង្រីកបានល្អ ប្រព័ន្ធផ្លូវដង្ហើមមានភាពងាយស្រួល។
  •  ជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ ព្រោះសរសៃឈាមនិងរីកបានធំ ធ្វើឲ្យឈាមហូរបានស្រួល។
  •  ជួយឱ្យអារម្មណ៍ស្រស់ស្រាយនិងជួយឲ្យគេងលក់បានស្រួល
  •  ជួយកាត់បន្ថយអាការៈផ្ដាសាយ និងហៀរសំបោរ។
  •  ជួយបំបាត់ការឈឺចាប់ក្នុងសាច់ដុំនិងសរសៃពួរ។
  •  កាត់បន្ថយការលើសជាតិខ្លាញ់ក្នុងខ្លួន។
  •  ធ្វើឲ្យស្បែកភ្លឺថ្លា

វគ្គទី2

វគ្គទី 2 គឺជាវគ្គស្ក្រាប់ខ្លួនជាមួយ អំបិល និងឱសថបុរាណ រួមជាមួយប្រេងដូងទឹកដោះគោ។
ការខាត់ស្បែកឬស្ក្រាប់ខ្លួន គឺជាវិធីយកកោសិកាស្បែកងាប់ចេញ ឬជម្រុះកោកោសិកាចាស់ៗ រួមទាំងភាពកខ្វក់ ដែលនៅក្រោមស្បែកជ្រៅ ដែលធ្វើឲ្យស្បែកស ភ្លឺថ្លា តាមបែបធម្មជាតិ។

វគ្គទី3

វគ្គទីបី គឺជាវគ្គម៉ាស្សាជាមួយប្រេងដូងត្រជាក់ 100%
គឺជាប្រេងដូងសិរីរាង្គសម្បូរទៅដោយអាស៊ីត Lauric និងវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។
ជួយចិញ្ចឹមស្បែកឱ្យទន់រលោង និងមានសំណើម ជាប្រេងដែលល្អបំផុតសម្រាប់សុខភាពស្បែក និងសក់។