Herbal Hot Compress Massage
ជាសេវាកម្មមួយប្រភេទ ដែលមានការម៉ាស្សា ដោយដៃលាយបញ្ចូលជាមួយនិងកញ្ចប់ថ្នាំឱសថបុរាណ ដែលត្រូវបានចំហុយឱ្យក្ដៅល្មម រួចយកមកស្អំតាមសរសៃពួរ និងសាច់ដុំតាមផ្នែកផ្សេងៗ នៃរាងកាយ។
គ្រឿងផ្សំរបស់កញ្ចប់ឱសថបុរាណរួមមាន :
- ស្លឹកគ្រៃ មានក្លិនឈ្ងុយ បំបាត់វិលមុខ
- សំបកក្រូចសើច បំបាត់ខ្យល់ និងវិលមុខ
- ស្លឹកអំពិល ជួយបំបាត់រមាស់លើស្បែក និងបន្សាបជាតិពុល។
- ផ្លែល្ហុង ជួយបំបាត់ការឈឺចុកចាប់ កាត់បន្ថយការរលាក និងកាត់បន្ថយការហើម។
- អំពិល ជួយស្រូបកំដៅ និងជួយឲ្យថ្នាំស្រូបចូលស្បែកបានល្អ។
- រមៀត ជួយកាត់បន្ថយការរលាក ព្យាបាលជំងឺស្បែក។
- Comphor និងឱសថបុរាណផ្សេងៗទៀត