Edit Content
Click on the Edit Content button to edit/add the content.

Apsara spa and Massage

អ្នកម៉ាស្សាអាជីបត្រូវប្រកាន់ភ្ជាប់នៅក្រមសីលធម៌និងចរិយាសម្បត្តិដែលប្រកបដោយគុណភាព។
មុនប្រកបរបអាជីពម៉ាស្សា ត្រូវតែយល់​នៅ វិជ្ជាជីវៈនេះត្រូវតែរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួន និងមិនធ្វើឱ្យខូចដល់ឧស្សាហកម្មម៉ាស្សា។ ព្រោះ​​ការ​ចិញ្ចឹម​ជីវិត​ដោយ​​ធ្វើជាអ្នក​ម៉ាស្សា​ត្រូវបានគេ​យល់​ច្រឡំ​ថាជា​ការងារ​មិនល្អ​​​​ និងយល់ឃេីញតែផ្លូវមិនល្អផ្សែងៗ ជាច្រើន។

ក្រមសីលធម៌នៃការម៉ាស្សា

  1. យកសុខភាព និងសុវត្ថិភាពរបស់អ្នកទទួលម៉ាស្សាជាគោលដៅខ្ពស់បំផុត។
  2. ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់។ កុំធ្វើនៅ​ទង្វើ​ប៉ះពាល់​ដល់​ជីបអ្នក​ម៉ាស្សា។
  3. សិក្សានិងស្រាវជ្រាវនៅចំណេះដឹងថ្មីជានិច្ច។ ដើម្បីធ្វើឱ្យមានការរីកចម្រើនបន្ថែមទៀត
  4. ប្រកាន់នៅព្រហ្មវិហារធម៌ទាំង4

5. រក្សាអាថ៌កំបាំងរបស់អ្នកមកទទួលម៉ាស្សា។
6.កុំ​អួតអាងចំណេះរបស់​ខ្លួន​ឯង ហើយ​បង្អាប់​អ្នកដទៃ។

7,កុំបោកបញ្ឆោតឬបៀតបៀនរូបរាងកាយអ្នកទទួលម៉ាស្សា។
8.មិនសេពគ្រឿង​ស្រវឹង​ឧបាយមុខ​ទាំង​ឡាយ។

ក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យម៉ាស្សា

គុណធម៌ ១០ យ៉ាង​របស់​អ្នក​ម៉ាស្សា​មាន​ដូច​តទៅ៖

  1. មានចិត្តអាណិតអាសូរដល់អ្នកជំងឺ។ កុំរើសអើងវណ្ណៈរបស់អ្នកមកទទួលសេវាម៉ាស្សា។
  2. មានការគោរពនិងអោនលំទោន បន្ទាប់ខ្លួន​ អត់ធន់។
  3. មានការខ្មាស់អៀន និងខ្លាចបាប។
  4. ត្រូវ​ប្រយ័ត្នប្រយែង​និង​មាន​សតិសមាធិគ្រប់ពេល។
  5. .កុំ​លោភលន់​មើល​តែ​លាភសក្ការះ​របស់​អ្នក​ជំងឺ។
  6. កុំអួតពីចំណេះដឹងរបស់អ្នក។
  7. មិនមែនជាមនុស្សខ្ជិលច្រអូស ឬមិនចេះខ្វល់ខ្វាយ​ ធ្វេសប្រហែស ដល់អ្នកជំងឺ។
  8. .មិន​បណ្តោយខ្លួនអោយធ្លាក់ក្នុង​ អគតិទាំង ៤​​
  9. កុំ​រង្គោះរង្គើ​ដោយ​វត្ថុ​ដែល​ជាកម្ម​លោកិយ រក្សា អរិយមគ្គ ផ្លូវដ៏ប្រសើរទាំង៨។
  10. មិនមានទំនោរទៅរកគ្រឿងស្រវឹង។

លក្ខណះសម្បត្តិរបស់អ្នកម៉ាស្សា

  1. ស្លៀកពាក់​សុភាពរាបសារ និង​សមរម្យ។
  2. រក្សាដៃ និងឧបករណ៍របស់អ្នកឱយបានស្អាត ទាំងមុន និងក្រោយពេលម៉ាស្សា។
  3. មុននឹងទទួលការម៉ាស្សា អ្នកគួរតែធ្វើសមាធិ រំលឹកដល់គ្រូបារអាចារ្យ។
  4. ពេលម៉ាស្សា ត្រូវរក្សាចម្ងាយសមរម្យពីអ្នកទទួលការម៉ាស្សា។
  5. ពេលកំពុងម៉ាស្សា អ្នកមិនគួរអោនមុខឬឈ្ងោកមុខរបស់អ្នកទេ។
  6. ពេលកំពុងម៉ាស្សា កុំជក់បារី ឬញ៉ាំ ចំនីអាហារ
  7. មិនគួរម៉ាស្សាអោយអ្នកជំងឺពេលអ្នកមិនមានសុខភាពល្អ ឈឺ ឬក្តៅខ្លួន។
  8. កុំម៉ាស្សាពោះរបស់ភ្ញៀវ នៅពេលញ៉ាំអាហារតិចជាង 30 នាទី។
  9. ការម៉ាស្សាដែលលើសនៅកំលាំងឬសមត្ថភាពរបស់ខ្លួន​គួរណែនាំអោយអ្នកដែលសមរម្យ
  10. ពេលកំពុងម៉ាស្សាត្រូវប្រយត្ន័ប្រយែង និយាយអោយបានសមរ្យ។
  11. ត្រូវឈប់ម៉ាស្សាភ្លាមពេលភ្ញៀវប្រាប់ថាឈឺ ឬទ្រាំមិនបាន។

យើងខ្ញុំមានបំរើសេវាកម្មម៉ាស្សា សុខភាពបែបបុរាណថៃ ផ្តោតទៅលើបញ្ហាសរសៃ ជាមួយបុគ្គលិកដែលមានជំនាញ នឹងគ្រូបង្រៀនជនជាតិថៃ

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកយើងខ្ញុំបានគ្រប់ម៉ោងធ្វើការ​​​​

សូមអរគុណ

Leave a Reply

Your email address will not be published. Required fields are marked *