Coconut oil Massage 100%
ប្រេងដូងត្រជាក់សុទ្ធ 100% ជាប្រភេទផ្លែឈើ ដែលមានដើមកំណើត នៅតំបន់ត្រូពិច វាត្រូវបានគេសរសើរ ជុំវិញពិភពលោក ថាជាគ្រឿងផ្សំដ៏អស្ចារ្យ សម្រាប់ការថែរក្សាស្បែកនិងសក់។
- ជួយផ្ដល់សំណើមដល់ស្បែក ជួយការពារស្បែក ពីពន្លឺព្រះអាទិត្យ ខ្យល់ និងធូលី។ ពិសេសសំបូរទៅដោយសារធាតុជួយចិញ្ចឹមនិងជួសជុលកោសិកា។ ស្ដារកោសិកាស្បែកឲ្យរឹងមាំនិងរស់រវើក ដោយវីតាមីនE និងមានសារធាតុប្រឆាំងអុកស៊ីដកម្ម។
- ជួយចិញ្ចឹមស្បែកឲ្យទន់រលោង និងមានសំណើម និងជួយរក្សាសំណើមនៅក្នុងស្បែក ធ្វើឲ្យកោសិកាស្បែករឹងមាំ ជួយកាត់បន្ថយភាពជ្រាវជ្រួញ។
- ការជ្រើសរើសយកប្រេងដូងក្នុងការម៉ាស្សាខ្លួន អតិថិជននិងទទួលបាន ទាំងសុខភាពរាងកាយ និងស្បែក។ ព្រោះការម៉ាស្សានិងធ្វើឲ្យការជ្រាបចូលរបស់ប្រេងបានល្អ ទទួលបានគុណភាពធ្វេរដង បើប្រៀបធៀបនិងការលាបប្រេងដោយខ្លួនឯង។
សូមធ្វើការងូតទឹកសម្អាតខ្លួនប្រាណឱ្យបានស្អាត មុនពេលម៉ាស្សាប្រេង ព្រោះវាជួយឲ្យការជ្រាបចូលរបស់ប្រេងបានល្អ នឹងធ្វើឲ្យស្បែកមានសុខភាពល្អ ។